Khmer Talking XL

Monday, May 12, 2014

Khmer In korea IStar song អប្សរបេះដូងខ្មៅ​​ By JULY SALON

Khmer in korea Grand Star ទោះគ្មានបងក៏អូនមានអ្នកថែ By Ravy

Grand Star សន្យាបីឆ្នាំចាំត្រឹមបួនខែ By Vuth Devid

Khmer in korea Grand Star កំលោះឆ្លងដែន

ស្រលាញ់គេពេកទើបទឹកភ្នែកហូរ Grand Star Khmer in korea

Khmer in korea Grand Star ស្រលាញ់សុខៗម៉េចមកBlockបង?

Khmer in korea Grand Star បងអោយខ្ញុំសុំសង្សារវិញ

Khmer In Korea Grand Star កូរ៉េនឹកភ្នំពេញ

Khmer in Korea IStar (លាស្នេហ៌នៅកូរ៉េ)​ .wmv

Khmer in korea Grand Star​ New Song យុវជនឆ្លងដែន

Khmer in korea Grand Star new song ពលករភ្នំពេញ.wmv

​​ khmer In korea Istar ទឹកចិត្តពលករកម្ពូជា

CAMBODIA-K&D AT KHMER MASSAGE part 2 of 2

Korean Movie 18 올드 미스 다이어리, 올드 미스 다이어리 극장판 Old Miss Diary 2006 Full En...

[ Korean Movies 2014 ] - The Client 2014 - english subtitles [ Full HD ]

korean 18 +movies , Adult movie "Out April Snow" part 1 [18+ Movie HD 2014]

Movie 2014 Korean 18 전매권 Monopoly 2006 Full English Sub

ស្ទឹងទឹកភ្នែក,Khmer Sexy Movie,Stueng Tek Pnek Full (The Lake of Tear)

សាលាបង្រៀន​ញ៉ែ​ស្រី [Khmer Funny Voice] (+playlist)

របៀបចែចង់មនុស្សស្រី

មានវិធីច្រើនយ៉ាង ក្នុងការចែចង់មនុស្សស្រីដែលអ្នកបានចាប់ចិត្ត ស្រឡាញ់ ចំពោះបុរស់ៗដែល កំពុងកណ្តោចកណ្តែងខ្វះអ្នកមើលថែ  ហើយត្រូវការអ្នកយល់ចិត្តមកថ្នាក់ថ្នមនេបនិតជិតកាយ។ តើ មាន វិធីណាខ្លះដែលធ្វើឲ្យស្រីៗធ្លាក់ក្នុងអន្លង់ស្នេហ៏របស់អ្នក?
១.កុំរាប់អានមនុស្សស្រីដែលអ្នកចាប់ចិត្តដូចជាមិត្តភក្តិ នាងអាចនឹងយល់ ច្រឡំគិតថាអ្នក ត្រឹមជាមិត្តធម្មតា ឬ ក៏គ្រាន់តែជាចែចង់លេងសើចតែប៉ុណ្ណោះ។ បើអ្នក ត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីនាង មុននឹងសេចក្តីស្នេហាកកើតឡើង  នាងអាចនឹងគិតថាអ្នកគឺជាមិត្តល្អម្នាក់ ប៉ុណ្ណោះ ទំនាក់ទំនងនេះនឹងកាន់តែរីកដុះដាល  តែការរីកដុះដាលនេះបានតែជាមិត្តភាពដដែល មិន អាចប្រែក្លាយជាសេចក្តីស្នេហានោះទេ  ហើយថ្ងៃណាមួយនឹងត្រូវអ្នកដទៃឆក់យកទៅបាត់ទៀត។ ដូច្នេះបើគិតចង់ទាក់ទងនាងជាសង្សារ ក៏ត្រូវតែសេពគប់នាង ជារបៀបសង្សារតាំងពីចាប់ផ្តើមដំបូង មក កុំឲ្យនាងយល់ច្រឡំ។
២. ត្រូវចេះបង្កើតភាពភ្ញាក់ផ្អើលដល់មនុស្សដែលអ្នកស្រឡាញ់ ស្រីៗចូល ចិត្តរឿងភ្ញាក់ផ្អើល ខ្លាំងណាស់ បើទោះជានាងមានចរឹករឹងរួសយ៉ាងណាក៏ដោយ នាងពិតជាចូលចិត្តការពញ្ញាក់ អារម្មណ៍ និង ភាពអាថ៌កំបាំង ច្រើនជាងការស្គាល់អ្នកអស់ពីពោះ ពីពុង ព្រោះបើនាងបានស្គាល់ អ្នកច្បាស់ហើយ វាប្រៀបដូចជាគ្មានអ្វីដែលគួរចាប់អារម្មណ៍  និង ចង់ដឹងទៀតទេ។   ចូរប្រាប់ព័ត៌មានអំពីខ្លួនអ្នកដល់នាងបន្តិចម្តងៗ ដើម្បីដាស់ អារម្មណ៍នាងឲ្យចង់ដឹងបន្តទៀត កុំឲ្យនាងដឹងភ្លាមៗថាអ្នកមានគោលដៅយ៉ាងណា  តែត្រូវ សាងភាពទាក់ទាញចិត្ត និងចងចិត្តនាងទុក នោះនាងនឹងដើរមករកលោកដោយខ្លួន ឯង។
៣.ដៃគូរដែលចូលចិត្តនៅស្ងៀមស្ងាត់ មិនមែនជាដៃគូរដែលដេញតាមប្រមាញ់ រហូតនោះទេ សូមកុំប្រញាប់មានសកម្មភាពមុនឲ្យសោះ ព្រោះដំណាក់កាលនេះចេះតែ ឈានទៅមុនហើយ។ ការដែលអ្នកតាមចែចង់នារីម្នាក់ប្រកិតៗពេក អាចបង្កសេចក្តីរំខាន ដល់នាងបានយ៉ាងងាយ។ ដូច្នេះចូរនៅស្ងៀមៗ ហើយព្យាយាមសង្កេតថា នាងចាប់ អារម្មណ៍នឹងអ្នកឬទេ? ឬក៏អ្នកចាប់អារម្មណ៍នឹងនាងពិតប្រាកដឬនៅ? បើពិតមែនក៏ចាប់ ផ្តើមបើកចំហឲ្យនាងដឹងបន្តិចម្តងៗ តែកុំយឺតយូរពេកប្រយ័ត្ននាងឃ្លាតឆ្ងាយពីអ្នក ដោយ សារនាងគិតថាអ្នកមិនចាប់ចិត្តនឹងនាងក៏ថាបាន។
៤.បង្កើនភាពទាក់ទាញ មុនពេលចេញទៅជួបដៃគូអ្នកតែប្រើផលិតផលខ្លះ ដើម្បី  ឲ្យក្លិនខ្លួនក្រអូបប្រហើរ សម្បុរស្បែកស្រស់ថ្លាគួរគយគន់ កុំឲ្យខ្លួនប្រាណអាប់អួរឲ្យសោះ   ព្រោះនារី សម័យនេះក៏ត្រូវការបុរសដែលមានស្បែកកាយស្អាតដូចគ្នា។ សម្រាប់ស្បែក  គគ្រាតគគ្រើម ទទួលស្គាល់ថាក៏មាននារីមួយចំនួនចូលចិត្តដែរ តែភាគច្រើនបើជាបុរស  ដែលមានស្បែកស្អាត នឹងមានភាពងាយស្រួលក្នុងការទាក់ទាញចិត្តនារីច្រើនជាង។ រឿង  សំខាន់មួយទៀតនោះគឺខ្យល់ដង្ហើមនិងក្លិនមាត់ត្រូវតែស្រស់ថ្លា តែងខ្លួនឲ្យបានស្អាតបាត  គួរគយគន់ ឯការតែងខ្លួនបែបឡូយឆាយហួសហេតុពេកក៏មិនកើតដែរ អ្នកគួរតែផ្លាស់  មកតែងខ្លួនបែបសុភាពរាបសា គួរឲ្យចង់រាប់អាន នោះមិនត្រឹមតែនារី ដែលស្រឡាញ់ទេ សូម្បីតែអ្នកដទៃក៏ចង់រាប់អានអ្នកដែរ។
៥.ត្រូវចេះបង្កើតភាពរីករាយ នារីភាគតិចណាស់ដែលចូលចិត្តបុរសដែលមាន អារម្មណ៍ តានតឹងតប់ប្រមល់គ្រប់ពេលវេលាកាន់តែតានតឹងកាន់តែធ្វើឲ្យនាងធុញទ្រាន់។  នារីចូលចិត្តបុរសដែលមានអារម្មណ៍កំប្លែង ព្រោះអាចធ្វើឲ្យជីវិតរបស់នាងកាន់តែមាន ភាពរីករាយ គ្មានទុក្ខកង្វល់។ ចូរញញឹមដាក់នាង បើអ្នកជាមនុស្សដែលពូកែញញឹម ឫកពា សុភាព ស្គាល់កាលៈទេសៈ មិនថាតែយកឈ្នះចិត្តនាងបាននោះទេ តែឈ្នះទាំងមនុស្សក្នុង គ្រួសារនាងបានយ៉ាងងាយទៀតផង។ រឿងនេះគេបានធ្វើការស្ទាបស្ទង់យ៉ាងប្រាកដ ប្រជារួចមកហើយថា  មាន  ៩នាក់ក្នុងចំណោមនារី    ១០នាក់  គិតដល់ភាពសំខាន់របស់ អារម្មណ៍កំប្លែងរបស់បុរសជារឿងដំបូង។  ដូច្នោះសូមទុកភាពស្រស់សង្ហាមួយឡែកសិន  ហើយយកភាពកំប្លុកកំប្លែងមកបន្ថែមភាពសប្បាយរីករាយ ដល់មនុស្សដែលលោកគិត ថាចង់បានជាសង្សារ។
៦.ត្រូវពិចារណាឲ្យបានច្បាស់ កុំប្រញាប់គិតថានាង គឺ  ជានារីដែលលោកត្រូវ ជ្រើសរើសយកធ្វើជាសង្សារឲ្យសោះ បើគ្រាន់តែបានដើរលេងជាមួយគ្នាបានប៉ុន្មានលើកផង នោះ ព្រោះវាអាចជាការឈ្លក់វង្វេងរបស់អ្នកទៅមួយគ្រាប៉ុណ្ណោះ។ ពេលកំពុងរឈ្លក់វង្វេង នេះហើយ ដែលធ្វើឲ្យភ្នែកលោកស្រវាំងមើលអ្វីក៏ឃើញល្អទាំងអស់ ហើយគិតថានាងពិតជា មនុស្សក្នុងដួងចិត្តអ្នកប្រាកដមែន។ សូមចង់ចាំថា ត្រូវប្រើពេលវេលាយូរបន្តិច ដើម្បីឆ្លើយ តបនឹងសំណួរខ្លួនឯងឲ្យច្បាស់ក្នុងចិត្តសិនថា នារីម្នាក់នេះ ជានារីដែលអ្នកស្រលាញ់ប្រាដក ឬទេ? នារីម្នាក់នេះ ជាអ្នកដែលនឹងក្លាយជាគូជីវិតរបស់អ្នកមែនឬទេ? ហើយនារីម្នាក់នេះ  ពិតជាអ្នកដែលត្រូវក្លាយជាម្តាយរបស់កូនអ្នកមែនឬទេ? ត្រូវចេះប្រើប្រាស់ពេលវេលាក្នុង ការសម្រេចចិត្តឲ្យបានយូរបន្តិច មិនត្រូវសម្រេចចិត្តទាំងងងឹតងងុលនោះទេ៕

ក្រមព្រហ្មទណ្ឌ ២០១០ ភាគ ០១ (+playlist)